ក្រុមហ៊ុនស្រាវជ្រាវរបស់អង់គ្លេស វិភាគឃើញសក្ដានុពល ៧
ចំណុចរបស់សេដ្ឋកិច្ចកម្ពុជានៅពេលបច្ចុប្បន្ន និង ពេលអនាគត
ទីក្រុងភ្នំពេញ ប្រភព៖ www.flickr.com ខាង
ក្រោមនេះជាលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Euromonitor
International របស់អង់គ្លេសដែលជំនាញខាងស្រាវជ្រាវ
និងវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ច និងទីផ្សារសម្រាប់លក់ផលិតផល។
ព្រះរាជាណាចក្រកម្ពុជាស្ថិតក្នុងចំណោមទីផ្សារដែលត្រូវប៉ាន់ជាងគេ
ទាំង ២០ ប្រទេសនៅទូទាំងពិភពលោក។
មានន័យថានេះជាឱកាសដ៏ធំសម្រាប់ការធ្វើវិនិយោគ និងបោះទុនរកស៊ី។
ខាងក្រោមនេះជាទស្សនវិស័យ ៧
ចំណុចដែលគូសបញ្ជាក់ថាហេតុអ្វីស្រុកខ្មែរមានសក្ដានុពលខ្លាំងខាង
វិនិយោគពីក្រៅស្រុក។
១) កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថា នៅតែមានសន្ទុះជាបន្តបន្ទាប់នៅពេលអនាគត កំណើន
សេដ្ឋកិច្ចកម្ពុជា បានស្ថិតនៅក្នុងចន្លោះពី ៦% ទៅ ៧% ក្នុងឆ្នាំ
២០០៩ ដល់ ឆ្នាំ ២០១៣ កន្លងទៅនេះ។ កំណើនអភិវឌ្ឍជាបន្តបន្ទាប់
តម្លៃពលកម្មថោក និង
មានទំនោរទៅកាន់ទីផ្សារវិនិយោគទុនមកពីក្រៅស្រុកដែលមានដូចជា
មហាយក្សចិនជាដើម និងដៃគូជាច្រើនទៀតនៅក្នុងតំបន់អាស៊ាន។
ទាំងនេះជាសក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ បន្ថែមពីលើនេះ
ប្រទេសកម្ពុជាមានសេដ្ឋកិច្ចចាយប្រាក់ដុល្លារដ៏ធំមួយនៅ
ក្នុងតំបន់ ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិនិយោគិនទាំងនោះ។
នៅចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ ខាងមុខគេរំពឹងថា
សេដ្ឋកិច្ចកម្ពុជាជាមធ្យមនឹងមានកំណើនថេរ ៧%។
នេះគឺជាកាលានុវត្តនភាព ឬ បរិបទមួយសម្រាប់ជំរុញឲ្យវិស័យសេវាកម្ម
ការលក់រាយ អចលនទ្រព្យ ទេសចរណ៍ និង
ពាណិជ្ជកម្មទិញលក់ជាសាកលមានកំណើនឆាប់រហ័សនៅក្នុងប្រទេសនេះ។
យ៉ាងណាមិញ
វិស័យទេសចរណ៍គឺជាឧស្សាហកម្មគ្មានផ្សែងមួយដែលជាវិស័យដ៏មាន
សក្ដានុភាពបំផុតមួយសម្រាប់ជំរុញឲ្យមានកំណើនសេដ្ឋកិច្ចដែលនាំមក
នូវកំណើនអភិវឌ្ឍលើវិស័យរមណីយដ្ឋាន និង បដិសណ្ឋារកិច្ច។
ប្រភពរូបភាព៖ skyscrapercity
២) កម្លាំងពលកម្មដ៏មានសក្ដានុពលនៅក្នុងចំណោមយុវជនកម្ពុជា នៅ
ក្នុងឆ្នាំ ២០១៣ កម្ពុជាមានចំនួនប្រជាជនជាង ១៥
លាននាក់ហើយភាគច្រើនជាយុវជនដែលមានវ័យ ២៧ ឆ្នាំ។
ចំនួនប្រជាជននេះនឹងបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ ១៧
លាននាក់នៅក្នុងឆ្នាំ ២០២០ ខាងមុខ។
នេះបានផ្ដល់ឱកាសយ៉ាងច្រើនដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចដែលជា
ការផ្តល់មូលដ្ឋានគ្រឹះដ៏ធំមួយសម្រាប់យុវជន និង
ផ្តល់ជំនាញវិជ្ជាជីវៈដល់យុវជនទាំងនោះ។ យ៉ាងណាមិញ
ដោយសារតែប្រជាជនកម្ពុជាភាគច្រើនបានរស់នៅតាមជនបទ
ការអភិវឌ្ឍសេដ្ឋកិច្ចត្រូវតែធ្វើការកំណែទម្រង់ផងដែរដើម្បីឲ្យ
សេដ្ឋកិច្ចមានចិរភាពនៅពេលអនាគត។
ប្រភពរូបភាព៖ akp.gov.kh
៣) ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមដើម្បីកំណើនសេដ្ឋកិច្ច កង្វះ
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និង
ការផ្គត់ផ្គង់អគ្គិសនីនៅមានកម្រិតគឺជាបញ្ហាប្រឈមមុខមួយសម្រាប់
ការអភិវឌ្ឍនៅកម្ពុជា។ ទោះបីជាបែបនេះក្តី
ស្ថានភាពនេះនឹងល្អប្រសើរឡើងជាបន្តបន្ទាប់ តាមរយៈការអភិវឌ្ឍ
ជួសជុល កំណែលម្អឡើងវិញរបស់រដ្ឋាភិបាល និង
ការកសាងបណ្ដាញផ្លូវដែកនៅពេលអនាគត។ នៅពេលបច្ចុប្បន្ននេះ
រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការសាងសង់នូវគម្រោងនានាដូចជា
រោងចក្រផលិតថាមពល
ការវិនិយោគលើវិស័យថាមពលដែលកើតឡើងវិញដែលជាផ្នែកដ៏សំខាន់
សម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យកាន់តែប្រសើរជាងមុន និង
កាត់បន្ថយថ្លៃចំណាយលើថាមពលអគ្គិសនីនេះជូនប្រជាពលរដ្ឋ និង
អ្នកវិនិយោគ
ព្រមទាំងកំណែទម្រង់លើវិស័យច្បាប់មួយចំនួនទៀតដើម្បីឲ្យអ្នក
វិនិយោគកាន់តែមានទំនុកចិត្តជាងមុន។
ប្រភពរូបភាព៖ leightonasia
…ក្រុមហ៊ុន CPHL Cambodia ចុះកុងត្រា ដើម្បីសហការគ្នាស្រាវជ្រាវប្រេងនៅប្លុក D ក្នុងដែនសមុទ្រខ្មែរ…
៤) កំណើនអ្នកមានប្រាក់ចំណូលមធ្យមកាន់តែច្រើនឡើង ជំរុញឲ្យវិស័យលក់រាយមានកំណើនយ៉ាងឆាប់រហ័ស
កំណើនអ្នកមានប្រាក់ចំណូលមធ្យមនៅក្នុងប្រទេសកម្ពុជា
ជាពិសេសអ្នករស់នៅទីក្រុងកាន់តែច្រើនឡើង
បានតម្រូវឲ្យមានកំណើននៃការផ្គត់ផ្គង់កាន់តែច្រើនឡើងដែរ
ជាពិសេសលើវិស័យលក់រាយ។
ប្រជាជនវណ្ណៈកណ្តាលចាប់ផ្ដើមចំណាយលើការប្រើប្រាស់ផលិតផលថ្មីៗ និង
ទិញសេវាធានារ៉ាប់រងជាដើម ហើយក្នុងនោះទីក្រុងភ្នំពេញ ខេត្តសៀមរាប
និង ខេត្តព្រះសីហនុ គឺជាតំបន់ពិសេសដែលគេរំពឹងថា
នឹងមានសក្ដានុពលខ្លាំងក្លាលើទីផ្សារលក់រាយនេះ។
សុទិដ្ឋិនិយមមួយសម្រាប់ទីផ្សារលក់រាយរបស់កម្ពុជា
នឹងបន្តភាពខ្លាំងរបស់វា
ខណៈដែលប្រជាជនកម្ពុជាដែលស្ថិតនៅក្នុងវណ្ណៈកណ្ដាល និង
អ្នកមានបំផុតក្នុងចំណោមប្រជាជនដែលបំពេញការងារ
នឹងមានចំនួនស្មើនឹង ៣២% នៅក្នុងឆ្នាំ ២០១៧ ខាងមុខ
ពោលគឺបានកើនឡើងពី ១៦% កាលពីឆ្នាំ ២០០៨ កន្លងទៅ។
ប្រភពរូបភាព៖ japantimes
៥) ការផ្គត់ផ្គង់ផលិតផលនៅលើទីផ្សារបន្តបោះជំហានទៅមុខយ៉ាងឆាប់រហ័ស នៅ
ចន្លោះឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៣ គេបានរកឃើញថា
រាល់ការប្រើប្រាស់ផលិតផលគ្រប់ប្រភេទនៅលើទីផ្សារមានការកើនឡើង
គួរឲ្យកត់សម្គាល់។ ក្នុងចំណោមផលិតផលទាំងនោះ
អាហារវេចខ្ចប់បានកើនឡើងខ្ពស់ជាងគេដែលមានទំហំទីផ្សារគិតជា
ទឹកប្រាក់ស្មើនឹង ៧៧៩ លានដុល្លារក្នុងឆ្នាំ ២០១៣
បន្ទាប់ពីមានអត្រាកំណើនប្រចាំឆ្នាំ ១១% កាលពីឆ្នាំ ២០០៩។
នៅក្នុងឆ្នាំ២០១៣ អាហារប្រភេទនំដុត
និងអាហារផ្សំអំពីទឹកដោះគោដែលវេចខ្ចប់ មានច្រើនមុខនៅលើទីផ្សារ
ប៉ុន្តែទំហំអាហារលក់ចេញក្នុងបរិមាណច្រើនបំផុតគឺអាហារក្លាស់សេ
(frozen food) និងអាហារក្រៀម អាហារឆ្អើរ និងអាហារស្ងួតៗ
ដែលលក់ដាច់រហូតដល់ ២៨% ពីឆ្នាំ២០០៩ – ២០១៣។ តាមពិត
គេមិននឹកស្មានថាអាហារប្រភេទនេះលក់ដាច់លើសមុនដល់ថ្នាក់នេះសោះ
ព្រោះគេធ្លាប់ព្យាករណ៍ថាកើន ១០% ប៉ុណ្ណោះ។
ភេសជ្ជៈប្រភេទគ្រឿងស្រវឹង (alcoholic) លក់ដាច់លើសមុន ១៣%
ពីឆ្នាំ២០០៩ – ២០១៣។ ក្នុងចំណោមភេសជ្ជៈស្រវឹង
ឬភេសជ្ជៈមានជាតិអាល់កុល
គេចាត់ទុកថាស្រាបៀរមានម៉ាកយីហោច្រើនបំផុតនៅលើទីផ្សារពិភពលោក
ហើយអត្រាកំណើនលក់ចេញចំនួន ១៤% ពីឆ្នាំ ២០១៣ – ២០១៨។
ប្រភពរូបភាព៖ movetocambodia
…អង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ជាប្រសាទពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអន្តរជាតិ…
៦) មុខទំនិញដែលត្រូវប៉ាន់បំផុតនៅលើទីផ្សារ គឺគ្រឿងអេឡិចត្រូនិក
នៅព្រះរាជាណាចក្រកម្ពុជា មុខទំនិញអេឡិចត្រូនិកដែលត្រូវប៉ាន់បំផុត
គឺប្រភេទឧបករណ៍សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដូចជាក្នុងផ្នែក៖
កម្សាន្ត (ទូរទស្សន៍ វិទ្យុ) – ផ្នែកទំនាក់ទំនងគ្នា (ទូរស័ព្ទ)
និងសម្ភារៈការិយាល័យ។ ពីនេះទៅមុខប្រាំឆ្នាំទៀត
ក៏មុខទំនិញទាំងនេះនៅតែត្រូវប៉ាន់។
កត្តាដែលធ្វើឲ្យទំនិញប្រភេទនេះត្រូវប៉ាន់ខ្លាំង
ព្រោះមនុស្សកាន់តែមានជីវភាពធូរធារ អ្នកវណ្ណៈទាប
បានរួចផុតពីភាពក្រីក្រមកជាអ្នកវណ្ណៈកណ្ដាល (middle class)
ដែលមានលទ្ធភាពទិញទំនិញជាប់ធន់បានយូរ (durable goods)។ ម្យ៉ាងទៀត
ទៅទល់នឹងឆ្នាំ២០២០
ប្រជាពលរដ្ឋដែលនៅតំបន់ឆ្ងាយៗក៏មានភ្លើងអគ្គិសនីប្រើប្រាស់ផងដែរ
ដូចនេះ ទំនិញទាំងនោះកាន់តែវាយលុកទីផ្សារខ្លាំង។
ប្រភពរូបភាព៖ product.code-soft
៧) ការធ្វើមូលដ្ឋានីយកម្ម (localization) ផលិតផលដែលអ្នកជំនួញត្រូវពិចារណា
ពីឆ្នាំ២០១៣ – ២០១៨
គេព្យាករណ៍ថាមនុស្សកាន់តែមានតម្រូវការទំនិញដែលនាំចូលពីក្រៅ
ស្រុក។ ពលរដ្ឋកម្ពុជាចូលចិត្តប្រើប្រាស់ផលិតផលល្អៗ
និងមានគុណភាពខ្ពស់ពីសហរដ្ឋអាមេរិក
និងផលិតផលមានម៉ាកល្បីៗនៅបស្ចិមប្រទេស។ នៅក្នុងចំណោមនោះ
ទំនិញដែលត្រូវប៉ាន់មានដូចជា៖ អាហារកញ្ចប់ – ភេសជ្ជៈផ្អែម – ស្រា –
បារី – ស្រាបៀរ – គ្រឿងសម្អាង និងគ្រឿងថែរក្សាសម្ផស្ស –
របស់តុបតែងខ្លួន។ ភាគច្រើនក្រុមហ៊ុនធំៗកម្រិតអន្តរជាតិ
ច្រើនតែចូលហ៊ុនគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក
ដើម្បីសហការគ្នារកស៊ី ដើម្បីងាយស្រួលកសាងបណ្ដាញចែកចាយផលិតផល៕