រូប Logo របស់ Apple បានកកើតឡើងក្នុងឆ្នាំ ១៩៧៦ រហូតមកដល់បច្ចុប្បន្ននេះ។
រូប Logo ដំបូងរបស់ Apple ក្នុងឆ្នាំ១៩៧៦
រូប Logo ខាងលើនេះគឹជារូបដំបូងបំផុតដែលបានរចនាឡើងដោយលោក Ron Wayne សហស្ថាបនិករបស់ Apple ក្នុងឆ្នាំ ១៩៧៦។ សហស្ថាបនិករូបនេះបានប្រើប្រាស់រូបអ្នកប្រាជ្ញរូបវិទ្យាដ៏ល្បី ដែលបានរកឃើញច្បាប់ញូតុនគឺលោក Sir Isaac Newton កំពុងអង្គុយក្រោមដើមផ្លែប៉ោម ធ្វើជារូបតំណាងឲ្យ Logo របស់ក្រុមហ៊ុន។
រូប Logo ផ្លែប៉ោមពណ៌ឥន្ទធនូ (ចុងឆ្នាំ ១៩៧៦ រហូតដល់ឆ្នាំ ១៩៩៨)
តែក្រោយមកក្នុងឆ្នាំដដែលក្រុមហ៊ុន Apple បានប្ដូរទៅប្រើប្រាស់រូបផ្លែប៉ោម ពណ៌ឥន្ទធនូដែលមានស្នាមខាំបាត់មួយចំណិតរចនាឡើងដោយលោក Rob Janoff ជំនួសមកវិញ។ ប្រភពបានបញ្ជាក់ថា ហេតុដែលរូប Logo ផ្លែប៉ោមបាត់មួយចំណិតគឺដោយសារតែក្រុមហ៊ុន Apple ចង់ឲ្យអតិថិជន ចំណាំរូប Logo របស់ខ្លួនកុំឲ្យច្រឡំនឹងរូបផ្លែឈើផ្សេងទៀតដែលមានរូបសណ្ឋានស្រដៀងគ្នា។
រូប Logo បច្ចុប្បន្ន ប្រើពណ៌ខ្មៅ និងទឹកប្រាក់
ក្រុមហ៊ុន Apple បានប្រើប្រាស់ Logo ផ្លែប៉ោមពណ៌ឥន្ទធនូនេះចាប់ពីឆ្នាំ ១៩៧៦ រហូតមកដល់ឆ្នាំ ១៩៩៨ តែក្រោយមកក្រុមហ៊ុន Apple បានដកពណ៌ឥន្ទធនូចេញដោយជំនួសមកវិញនូវរូប Logo ដែលមានពណ៌ខ្មៅ ឬទឹកប្រាក់រហូតមកដល់សព្វថ្ងៃនេះ។
ឧទាហរណ៍៖
Iphone 4 និង 4s ប្រើ Logo ពណ៌ទឹកប្រាក់
IPad 2 និង The New IPad ប្រើ Logo ពណ៌ខ្មៅ
IMac ស៊េរីចាស់ប្រើ Logo ពណ៌ឥន្ទធនូ
0 comments:
Post a Comment