រឿង៣យ៉ាងដែលលោកអ្នកគួរជៀសវាងឲ្យបាននៅពេលចូលធ្វើការថ្ងៃដំបូង!
ថ្ងៃ ចូលធ្វើការដំបូង គឺជាថ្ងៃដ៏សំខាន់មួយរបស់បុគ្គលិកក្រុមហ៊ុន ឬ ស្ថាប័នផ្សេងៗ ព្រោះពួកគេត្រូវតែព្យាយាមស្វែងយល់បរិយាកាសការងារ និង របៀបធ្វើការរបស់បុគ្គលិកផ្សេងទៀតដែលកំពុងធ្វើការ។ បុគ្គលិកថ្មី ត្រូវតែព្យាយាមដើម្បីណែនាំខ្លួន និង បង្ហាញពីភាពរួសរាយរាក់ទាក់ ក៏ដូចជាភាពស្វាហាប់ក្នុងការងារជាដើម។ ជាមួយគ្នានោះ មានចំណុចមួយចំនួនដែលពួកគេមិនគួរនិយាយ៖១) តើពេលណាខ្ញុំអាចឡើងប្រាក់ខែ?
សូមកុំ ខ្វល់រឿងដំឡើងប្រាក់ខែនៅពេលនេះអី ព្រោះថាថ្ងៃដំបូងនៃការចូលធ្វើការនេះ គឺជាពេលវេលានៃការសាកល្បងការងារ (Probation) ដើម្បីបង្ហាញទៅកាន់ថ្នាក់ដឹកនាំក្រុមហ៊ុនថា អ្នកពិតជាមានសមត្ថភាពក្នុងការ កាន់ការងារមែន។ មានន័យថា បើអ្នកសួរនាំគេទាក់ទងនឹងរឿងដំឡើងប្រាក់ខែនៅពេលនេះ វាមិនត្រឹមតែមិនអាចជួយអ្វីបាននោះទេ តែវាកាន់តែធ្វើឲ្យ បុគ្គលិកដទៃទៀត ជាពិសេសថ្នាក់ដឹកនាំក្រុមហ៊ុនគិតថា អ្នកគឺជាមនុស្សដែលគិតរឿងលុយជាធំ។ ថ្វីត្បិតតែលុយវាសំខាន់ ប៉ុន្តែមិនមានមានន័យថា គ្រាន់តែហាមាត់ចង់បានគឺ សមដូចចិត្តនោះទេ។ ដូច្នេះសូមជៀសវាង ដាច់ខាត់ចំពោះរឿងពាក់ព័ន្ធនឹងការដំឡើងប្រាក់ខែ នៅថ្ងៃទីមួយនៃការងាររបស់អ្នក។
២) ប្រតិកម្មនឹងការងារភ្លាមៗ
ជាការពិតណាស់ មនុស្សម្នាក់ៗសុទ្ធតែមានគំនិតផ្សេងៗគ្នា ដូច្នេះហើយនៅថ្ងៃចូលកន្លែងធ្វើការដំបូង អ្នកប្រាកដជា មានអារម្មណ៍ថា ប្លែក ហើយពេលខ្លះវាហាក់ អ្វីៗហាក់ដូចជាផ្ទុយពីគំនិតរបស់អ្នកផងដែរ។ ប្រសិនបើជួបប្រទះនៅបញ្ហានេះ សូមកុំជំទាស់នឹងការងាររបស់គេអី ប៉ុន្តែអ្នកគួរតែព្យាយាមស្វែងយល់អំពីរបៀបធ្វើការ និង លទ្ធផលនៃការងារនោះសិន ចាំវិនិច្ឆ័យក៏មិនទាន់យឺតពេលដែរ។ ប្រសិនបើ មើលឃើញអ្វីដែលផ្ទុយគំនិតរបស់ខ្លួន ហើយក៏បញ្ចេញប្រតិកម្ម ដោយបង្ហាញថា វាគេខុសនោះ អ្នកប្រាកដជា ត្រូវបានគេវាយតម្លៃក្នុងផ្លូវអវិជ្ជមានមិនខាន។ ដូច្នេះ ហើយសូមកុំប្រើពាក្យថា គំនិតរបស់អ្នកដទៃមិនត្រូវលឿនពេក។
…អ្នក វិទ្យាសាស្ត្រ ១១ រូបដែលមានភាពល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រ ជួយឲ្យពិភពលោកផ្លាស់ប្ដូររហូតមកដល់ថ្ងៃនេះ…
៣) សួរនាំរឿងប្រាក់ខែរបស់បុគ្គលិកផ្សេងទៀត
ជាទូទៅ ក្រុមហ៊ុននីមួយៗមិនដែលប្រាប់ជាចំហអំពីប្រាក់ខែរបស់បុគ្គលិកនីមួយៗ ឡើយ ព្រោះវិធីបែបនេះគឺ ដើម្បីបញ្ចៀសនូវការច្រណែនគ្នាលើទំហំនៃប្រាក់ខែ។ ដូច្នេះហើយ អ្នកមិនគួរព្យាយាមសួរនាំអ្វីឡើយពាក់ព័ន្ធនឹងប្រាក់ខែរបស់ បុគ្គលិកផ្សេងទៀត បើទោះបីជាពួកគេស្ថិតនៅតំណែងដូចអ្នកក្តី៕
0 comments:
Post a Comment