បុគ្គលដែលខ្សត់ខ្សោយខាងលុយកាក់ លេចឡើងនូវសញ្ញាចំនួន ១៥ នេះ!
នៅ ពេលគេយកមនុស្សពីរនាក់មកប្រៀបធៀប ហើយចាប់ផ្ដើមវាយតម្លៃថា តើបុគ្គលណាមួយមានជីវភាពធូរធារជាង? សំនួរនេះគេអាចឆ្លើយបានតាមរយៈការពិនិត្យមើលទៅលើសាច់ឈាម (ស្រស់ថ្លា) របៀបរបបរស់នៅដូចជារបៀបរបបហូបចុក មធ្យោបាយធ្វើដំណើរ លំនៅឋាន ការប្រើប្រាស់សម្ភារ ។ល។ របស់បុគ្គលទាំងពីរអ្នកនោះជាដើមថា តើអ្នកណាមួយមានលទ្ធភាពជាងអ្នកណា?ទោះបីជាបែបនេះក្តី ការលើកឡើងខាងលើនេះអាចខុសខ្លះ ត្រូវខ្លះ ហើយអ្វីដែលសំខាន់នៅពេលនេះ ប្រិយមិត្តគួរស្វែងយល់ដោយខ្លួន ពោលគឺប្រសិនបើលោកអ្នកលេចឡើងនូវសញ្ញាចំនួន ១៥ នេះហើយ គឺបញ្ជាក់ថា លោកអ្នកកំពុងខ្សត់ខ្សោយរឿងលុយកាក់។
១) បើកប្រាក់ខែភ្លាមទៅដកលុយពីធនាគារមកចាយភ្លែត
២) ចូលចិត្តចាយលុយដោយផ្ទាល់ជាជាងប្រើកាត ATM សម្រាប់ទូទាត់ការចំណាយប្រចាំថ្ងៃ
៣) ជានិច្ចកាលយឺតយ៉ាវ ឬ មិនសូវបង់ប្រាក់ឲ្យបានទាន់ពេលលើការបង់ថ្លៃចំណាយផ្សេងៗ
៤) ត្អូញត្អែរច្រើន និង សាកសួរសុំដំបូន្មានពីបញ្ហាលុយកាក់ពីអ្នកជុំវិញខ្លួន
៥) មានអារម្មណ៍ធុញថប់ខ្លាំងទៅនឹងហិរញ្ញវត្ថុដែលខ្លួនមាននៅពេលបច្ចុប្បន្ន
៦) មានអារម្មណ៍ស្តាយក្រោយពេលចំណាយលុយទាំងខ្ទាស់ៗ ចូលរួមក្នុងកម្មពិធីពិសេសផ្សេងៗ
៧) គ្មានលទ្ធភាពទិញរបស់អ្វីមួយដែលខ្លួនចង់បានក្នុងពេលភ្លាមៗ
៨) គ្មានលទ្ធភាពអាចសន្សំប្រាក់បាន ឬ ចាយអស់រាល់ៗខែ
៩) មិនសូវជាបានចូលរួមចែករំលែក ឬ ធ្វើវិភាគទានផ្សេងៗដល់មនុស្សនៅជុំវិញខ្លួន
១០) គ្មានទំនុកចិត្តលើខ្លួនឯង និង គ្មានគោលដៅច្បាស់លាស់នៅថ្ងៃអនាគត
១១) ប្រាក់ចំណូលខ្លួននៅថេរ ឬ កើនឡើងតិចតួចបំផុតពីមួយឆ្នាំទៅ មួយឆ្នាំ
១២) ជីវិតហាក់រស់នៅតាមតែមធ្យោបាយរបស់អ្នកដទៃ
១៣) បំណុលនឹងមានភ្លាមៗក្រោយពេលជួបបញ្ហាគ្រោះអាសន្ន ឬ នៅពេលមានការចំណាយដ៏ច្រើនមួយកើតឡើងដោយឥតព្រាងទុក
១៤) បញ្ជូនកូនៗរៀននៅសាលាអន់ៗ ហើយបើរៀននៅសាលាថ្លៃក៏មិនមានលទ្ធភាពបង់លុយឲ្យសាលាគ្រប់ចំនួនបានភ្លាមៗនោះទេ
១៥) គ្មានទំនុកចិត្តលើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន និងតែងសុំយោបល់ពីអ្នកដទៃជាជំនួយជានិច្ច៕
ចុះប្រិយមិត្តវិញ រកឃើញចំណុចផ្សេងក្រៅពីនេះដែរឬទេ?
…សញ្ញាណចំនួន ១៥ បញ្ជាក់ថា អ្នកជាមនុស្សមានលុយចាយគ្រប់គ្រាន់…
0 comments:
Post a Comment