Sunday, June 7, 2015

គន្លឹះជោគជ័យលើអាជីវកម្ម

លោក Tony Robbins៖ បើ​​​ចង់​មាន​បាន​​​ ​ត្រូវ​​អនុវត្ត​គោលការណ៍​ចំណាយ​លើ​​ខ្លួន​ឯង​មុន​សិន​​ ​​មុន​​ចំណាយ​ឲ្យ​​អ្នក​ដទៃ

លោក Tony Robbins ​អ្នកនិពន្ធ និង ជា​អ្នក​ជំនាញ​ផ្នែក​លើកទឹកចិត្ត​ ​ប្រភព៖​ www.inc.com
មិន ​ថា អ្នក​ជំនួញ​ ឬ ​អ្នកបម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​​​នោះ​ទេ ​គឺ​តែង​ខិតខំ​ធ្វើការ​ គ្រប់បែប​យ៉ាង​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ ដើម្បី​ចាត់ចែង​លើ​ការ​ចំណាយ​ផ្សេងៗ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​។ ប៉ុន្តែ​ ​មាន​មនុស្ស​ជាច្រើន​នៅ​តែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​ ពិបាក​នឹង​ជៀស​ផុត​ ដោយសារតែ​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​​​​មិន​មាន​ប្រសិទ្ធិភាព​។​

ដោយសារតែ​បែបនេះ​ហើយ​ បាន​ជា​អ្នកខ្លះ​ទោះ​ខំ​ធ្វើការ និង ធ្វើជំនួញ​ប៉ុណ្ណា​ក៏​នៅ​តែ​មិនអាច​ សល់​លុយ​កាក់​ច្រើន ជាពិសេស​សម្រាប់​ការ​ចំណាយ​នៅ​ពេល​ចាំបាច់​បំផុត​ ដូចជា ត្រូវ​ព្យាបាល​ជំងឺ និង ​ដោះស្រាយ​បញ្ហា​ជាច្រើន​ទៀត​​។ វា​ប្រៀប​ដូចជា ​មនុស្ស​ដែល​ព្យាយាម​ដើរ​លើ​​កង់​មួយ​ដែល​វិល​ថយ​ក្រោយ​មិន​ឈប់​​​ ដូច្នេះ​ទោះ​ព្យាយាម​ដើរ​ទៅមុខ​​យ៉ាងណា​ ក៏​ទៅ​មិន​រួច​។

ដើម្បី​ចាក់ចេញ​ពី​ស្ថានភាព​ដ៏​អាក្រក់​នេះ ​លោក Tony Robbins ​អ្នកនិពន្ធ និង ជា​អ្នក​ជំនាញ​ផ្នែក​លើកទឹកចិត្ត​របស់​អាមេរិក​​​បាន​និយាយ​ថា ​​ត្រូវ​ប្រកាន់​យក​គំនិត​មួយ​ដែល​លើកឡើង​ថា « បើ​​​ចង់​មាន​បាន​​​ ​ត្រូវ​​អនុវត្ត​គោលការណ៍​ចំណាយ​លើ​​ខ្លួន​ឯង​មុន​សិន​​ ​​មុន​​ចំណាយ​ឲ្យ​​អ្នក​ដទៃ-Pay Yourself First»។ ​ឃ្លា​នេះ​ ​គឺជា​ក្បូន​របស់​ពួក​បស្ចិមប្រទេស​ដែល​បាន​អនុវត្ត​ជា​យូរឆ្នាំ​មក​ហើយ​ ដើម្បី​ធានា​​ពី​​សុវត្ថិភាព​ផ្នែក​​​ហិរញ្ញវត្ថុ​របស់​បុគ្គល​ម្នាក់ៗ។

​«ចំណាយ​លើ​​ខ្លួន​ឯង​ជា​មុន​សិន​-Pay Yourself First» ​មាន​ន័យ​ថា ​​មនុស្ស​ម្នាក់ៗ​ត្រូវតែ​ មាន​វិធីសាស្ត្រ​ និង គោលការណ៍​ក្នុង​ការ​សន្សំប្រាក់​​ក៏​ដូច​ជា​ការ​ចំណាយ​​សម្រាប់​ខ្លួន​ឯង​ជា ​​អាទិភាព​ជាជាង​ចំណាយ​ឲ្យ​អ្នកដទៃ ព្រោះ​ថា​បើ​អ្នក​​មិន​បាន​ចំណាយ​សម្រាប់​តែ​ខ្លួន​ឯង​ទេ​នោះ​​ ​​អ្នក​នឹង​មិន​ងាយ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​អ្នក​មាន​បាន​​យ៉ាង​ ឆាប់រហ័ស​នោះ​ឡើយ​

​…អាន​សម្រង់​សម្ដី​ទាំង​៦​ឃ្លា​នេះ ជួយ​ឲ្យ​អ្នក​យល់​ច្បាស់​អំពី​តម្លៃ​ជីវិត​ ជាជាង​រស់​នៅ​គ្រាន់​តែ​​​ដើម្បី​តែ​លុយ!…​

«អ្នកខ្លះ​មិនសូវ​ខ្វល់​អំពី​ចំណុច​នេះ​ឡើយ ព្រោះ​អាង​ថា ខ្លួន​​មាន​លុយ​ច្រើន​ក្នុង​ដៃ​ទៅ​ហើយ​ ដូច្នេះ​រាល់​ការ​ចំណាយ​ផ្សេងៗ​គឺ​មិន​ចាំបាច់​ខ្វល់​ច្រើន​​។ ប៉ុន្តែ​ ភាព​មាន​បាន​​ មិន​អាច​បន្ត​រហូត​ឡើយ ព្រោះ​ជីវិត​មនុស្ស​គឺ​តែង​ឡើង​ចុះ​មិន​ទៀង​ ដូច្នេះ​បើ​មិន​ត្រៀម​ទុក​ខ្លះ​ទេ ពួកគេ​នឹង​ស្តាយ​ក្រោយ​មិន​ខាន​»។ នេះ​ជា​ប្រសាសន៍​ចុងក្រោយ​របស់​លោក Tony Robbins។

0 comments:

Post a Comment