Computer គឺជាឧបករណ៍គិតលេខជាបឋមវិធានលើកដំបូងបានបង្ហាញខ្លួនក្នុងបុរាណកាល
និងគ្រឿងជំនួយគិតលេខជាលក្ខណៈគ្រឿងយន្តត្រូវបានបង្កើតឡើងនៅសតវត្សទី១៧។
ជាលើកទីមួយហើយដែលគេបានកត់ត្រាការប្រើប្រាស់ពាក្យ "computer រឺ គណនាករ"
មានចាប់ពីសតវត្សទី១៧មកម៉្លេះ ដែលដាក់ឱ្យប្រើសម្រាប់សំដៅលើអ្នកធ្វើការគណនា
ជារឿយៗសំដៅលើការងារ។
គ្រឿងគណនូបករណ៍លើកដំបូងត្រូវបានច្នៃប្រឌិតឡើងនៅសតវត្សទី១៩
ហើយមិនតែប៉ុណ្ណោះទេវាក៏បានលេចឡើងនូវរូបរាងសណ្ឋានបែបទំនើបរបស់ខ្លួន
ក្នុងទសវត្សឆ្នាំ១៩៤០មកម៉្លេះ។
បើយោងតាមពាក្យអង់គ្លេស computer រឺ កុំព្យូទ័រ វាមានន័យថា គណនាករ
អត្ថន័យទីមួយប្រើនៅសតវត្សទី១៧ គឺអ្នកដែលធ្វើការគណនា
ចំណែកអត្ថន័យទីពីរវាមានន័យថា ឧបករណ៍គណនា ដែលត្រូវនឹងពាក្យខ្មែរបង្កើតថ្មីថា
គណនូបករណ៍។
Thursday, August 27, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment