Sunday, June 21, 2015

Information and Data

  1. ទិន្នន័យ(Data)គឹជាសង្វាក់នៃព័ត៌មានដើមដែលតំណាងឲ្យព្រឹត្តិការណ៍កើតឡើងក្នុងអង្គភាព។
  2.  ព័ត៌មាន(Information) កឺជាទិន្នន័យដែលបញ្ជូនចូលទម្រង់មួយដែលមានអត្ថន័យ និងមានប្រយោជន៍ ដល់មនុស្សជុំវិញខ្លួន។

Sunday, June 14, 2015

What is Information System?

Input ;ចាប់​ រឺ ប្រមូលទិន្នន័យដើមពីក្នុងអង្គភាព រឺ ពីបរិយាកាសខាងក្រៅរបស់ខ្លូន៕
Processing ;ជាការបំលែងទិន្នន័យដែលបញ្ជូលឲ្យទៅជាទម្រង់មួយដែលមានន័យគ្រប់គ្រាន់៕
Output : គឺជាការបញ្ជូននូវព័ត៌មានដែលមានដំណើរការទៅដល់មនុស្សដែលប្រើប្រាស់វា            រឺក៏ទៅសកម្មភាពដែលវានឹងត្រូវបានគេប្រើប្រាស់៕
Feedback : គឺជាលទ្ធផលដែលត្រឡប់ទៅកាន់ប្រភពដើមនៃអ្នកបញជូនទិ្នន័យដើម្បីមួយឲ្យ
ពួកគេវាយតម្លៃនិងកែតម្រូវនៃជំហានដើម៕
Formal System ;ផ្អែកឬៅលើការកំណត់និយមន័យជាក់លាក់នៃទិន្នន័យ​ និងជំហានផ្សេងៗសម្រាប់ Collecting, storing, processing, disseminating, និងប្រើប្រាស់ទិន្នន័យទាំងអស់នេះ៕
Computer-Based information ;គឺជាប្រព័ន្ធព័ត៌មានដែលផ្ដោតសំខាន់លើផ្នែកHardware និង Software សម្រាប់ដំណើរការ និង ចែកចាយព័ត៌មាន៕

Sunday, June 7, 2015

Cambodia News

ក្រុមហ៊ុន​ស្រាវជ្រាវ​​របស់​អង់គ្លេស ​​​វិភាគ​ឃើញ​សក្ដានុពល​ ៧ ចំណុច​​របស់​សេដ្ឋកិច្ច​​​​កម្ពុជា​​នៅ​ពេល​បច្ចុប្បន្ន និង ពេល​អនាគត

ទីក្រុង​ភ្នំពេញ​ប្រភព៖​ www.flickr.com
ខាង ​ក្រោម​នេះ​ជា​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Euromonitor International របស់​អង់គ្លេស​ដែល​ជំនាញ​ខាង​ស្រាវជ្រាវ និង​វាយ​តម្លៃ​អំពី​ស្ថានភាព​សេដ្ឋកិច្ច និង​ទីផ្សារ​សម្រាប់​លក់​ផលិតផល​។ ​ព្រះរាជាណាចក្រ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ទីផ្សារ​ដែល​ត្រូវ​ប៉ាន់​ជាង​គេ ​ទាំង ២០ ប្រទេស​នៅ​ទូទាំង​ពិភពលោក។ មាន​ន័យ​ថា​នេះ​ជា​ឱកាស​ដ៏​ធំ​សម្រាប់​ការ​ធ្វើ​វិនិយោគ និង​បោះទុន​រក​ស៊ី។ ខាងក្រោម​នេះ​ជា​ទស្សនវិស័យ ៧ ចំណុច​ដែល​គូស​បញ្ជាក់​ថា​ហេតុ​អ្វី​ស្រុក​ខ្មែរ​មាន​សក្ដានុពល​ខ្លាំង​ខាង​ វិនិយោគ​ពី​ក្រៅ​ស្រុក។

១) ​កំណើន​សេដ្ឋកិច្ច​​កម្ពុជា​រំពឹង​ថា នៅ​តែ​មាន​សន្ទុះ​ជា​បន្តបន្ទាប់​នៅ​ពេល​អនាគត
កំណើន ​សេដ្ឋកិច្ច​កម្ពុជា​​​ បាន​ស្ថិត​នៅ​ក្នុង​ចន្លោះ​ពី ៦% ទៅ ៧% ក្នុង​ឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១៣ កន្លង​ទៅ​នេះ។ កំណើន​អភិវឌ្ឍ​ជា​បន្តបន្ទាប់ តម្លៃ​ពលកម្ម​ថោក និង មាន​ទំនោរ​ទៅ​កាន់​ទីផ្សារ​វិនិយោគ​ទុន​មក​ពី​​ក្រៅ​ស្រុក​ដែល​មាន​ដូច​ជា​ មហាយក្ស​ចិន​ជា​ដើម និង​ដៃគូ​ជា​ច្រើន​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន​។ ទាំង​នេះ​ជា​សក្ដានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ បន្ថែម​ពី​លើ​នេះ​ ​​ប្រទេស​កម្ពុជា​​​​មាន​សេដ្ឋកិច្ច​ចាយ​ប្រាក់​ដុល្លារ​​ដ៏​ធំ​មួយ​​នៅ​ ក្នុង​តំបន់​ ដែល​​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​​វិនិយោគិន​ទាំង​នោះ។

នៅ​ចន្លោះ​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៨ ខាងមុខ​​គេ​រំពឹង​ថា សេដ្ឋកិច្ច​កម្ពុជា​ជា​មធ្យម​នឹង​មាន​កំណើន​ថេរ ៧%។ នេះ​គឺ​ជា​កាលានុវត្តនភាព ឬ បរិបទ​​មួយ​​សម្រាប់​ជំរុញ​ឲ្យ​វិស័យ​​សេវាកម្ម ការ​លក់រាយ អចលនទ្រព្យ ទេសចរណ៍ និង ពាណិជ្ជកម្ម​ទិញ​លក់​ជា​សាកល​មាន​កំណើន​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស​នេះ។ យ៉ាងណាមិញ វិស័យ​​ទេសចរណ៍​គឺ​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​ដែល​ជា​​វិស័យ​ដ៏​មាន​ សក្ដានុភាព​បំផុត​​មួយ​សម្រាប់​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ដែល​នាំ​មក​ នូវ​កំណើន​អភិវឌ្ឍ​លើ​វិស័យ​រមណីយដ្ឋាន និង បដិសណ្ឋារកិច្ច។

ប្រភពរូបភាព៖ skyscrapercity

២) កម្លាំង​ពលកម្ម​ដ៏​មាន​សក្ដានុពល​នៅ​​ក្នុង​ចំណោម​យុវជន​កម្ពុជា
នៅ ​ក្នុង​ឆ្នាំ ២០១៣ កម្ពុជា​មាន​ចំនួន​ប្រជាជន​ជាង ១៥ លាន​នាក់​​ហើយ​ភាគ​ច្រើន​ជា​យុវជន​ដែល​មាន​​វ័យ​ ២៧ ឆ្នាំ។ ចំនួន​ប្រជាជន​នេះ​នឹង​បន្ត​កើន​ឡើង​ជា​បន្តបន្ទាប់​រហូត​ដល់ ១៧ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០២០ ខាងមុខ។ នេះ​បាន​ផ្ដល់​ឱកាស​យ៉ាង​ច្រើន​ដល់​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ដែល​ជា​ ការ​ផ្តល់​មូលដ្ឋាន​គ្រឹះ​ដ៏​ធំ​មួយ​សម្រាប់​យុវជន និង ​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​​ទាំង​នោះ​។ យ៉ាងណាមិញ ដោយសារ​តែ​ប្រជាជន​កម្ពុជា​ភាគច្រើន​បាន​រស់​នៅ​​តាម​ជនបទ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ត្រូវ​តែ​ធ្វើ​ការ​កំណែទម្រង់​ផង​ដែរ​ដើម្បី​ឲ្យ​ សេដ្ឋកិច្ច​មាន​ចិរភាព​នៅ​ពេល​អនាគត។

ប្រភពរូបភាព៖ akp.gov.kh

៣) ការ​​អភិវឌ្ឍ​​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​​ដើម្បី​កំណើន​សេដ្ឋកិច្ច​
កង្វះ ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​មាន​កម្រិត​គឺ​ជា​បញ្ហា​ប្រឈមមុខ​មួយ​សម្រាប់​ ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។ ទោះបី​ជា​បែប​នេះ​ក្តី ស្ថានភាព​នេះ​នឹង​ល្អ​ប្រសើរ​ឡើង​ជា​បន្តបន្ទាប់ ​តាម​រយៈ​ការ​អភិវឌ្ឍ ជួសជុល កំណែលម្អ​​ឡើង​វិញ​​របស់​រដ្ឋាភិបាល និង ​ការ​កសាង​បណ្ដាញ​ផ្លូវ​ដែក​នៅ​ពេល​អនាគត។ ​នៅ​ពេល​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​​បាន​អនុញ្ញាត​ឲ្យ​មាន​​​ការ​សាងសង់​​នូវ​គម្រោង​នានា​ដូច​ជា​ រោងចក្រ​ផលិត​ថាមពល ការ​វិនិយោគ​លើ​វិស័យ​​ថាមពល​ដែល​​កើត​ឡើង​វិញ​​ដែល​ជា​ផ្នែក​ដ៏​សំខាន់​ សម្រាប់​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន និង កាត់​បន្ថយ​​ថ្លៃ​​ចំណាយ​លើ​ថាមពល​អគ្គិសនី​នេះ​ជូន​ប្រជាពលរដ្ឋ និង អ្នក​វិនិយោគ ព្រម​ទាំង​កំណែទម្រង់​លើ​វិស័យ​ច្បាប់​​មួយ​ចំនួន​ទៀត​ដើម្បី​ឲ្យ​អ្នក​ វិនិយោគ​កាន់តែ​មាន​ទំនុក​ចិត្ត​ជាង​មុន។

ប្រភពរូបភាព៖ leightonasia

…ក្រុមហ៊ុន CPHL Cambodia ចុះ​កុងត្រា​​​ ដើម្បី​សហការ​គ្នា​ស្រាវជ្រាវ​ប្រេង​នៅ​ប្លុក D ក្នុង​​ដែន​សមុទ្រ​ខ្មែរ…

៤) ​កំណើន​អ្នកមាន​ប្រាក់​ចំណូល​មធ្យម​កាន់តែ​ច្រើន​ឡើង​ ជំរុញ​ឲ្យ​​វិស័យ​លក់រាយ​​មាន​កំណើន​យ៉ាង​ឆាប់រហ័ស
​ កំណើន​អ្នកមាន​ប្រាក់​ចំណូល​មធ្យម​នៅ​ក្នុង​​ប្រទេស​កម្ពុជា ជា​ពិសេស​​អ្នក​រស់​នៅ​ទីក្រុង​​កាន់តែ​ច្រើន​ឡើង​ បាន​តម្រូវ​ឲ្យ​មាន​កំណើន​នៃ​ការ​ផ្គត់ផ្គង់​​​កាន់តែ​ច្រើន​ឡើង​ដែរ ​ជា​ពិសេស​លើ​វិស័យ​លក់​រាយ។ ប្រជាជន​វណ្ណៈ​កណ្តាល​ចាប់​ផ្ដើម​ចំណាយ​លើ​ការ​ប្រើប្រាស់​ផលិតផល​ថ្មីៗ និង ទិញ​សេវា​ធានារ៉ាប់រង​ជា​ដើម ហើយ​ក្នុង​នោះ​ទីក្រុង​ភ្នំពេញ ខេត្ត​សៀមរាប និង ខេត្ត​ព្រះសីហនុ គឺ​ជា​តំបន់​ពិសេស​​ដែល​គេ​រំពឹង​ថា នឹង​មាន​សក្ដានុពល​ខ្លាំងក្លា​លើ​ទីផ្សារ​លក់រាយ​នេះ។

សុទិដ្ឋិនិយម​មួយ​សម្រាប់​ទីផ្សារ​លក់រាយ​របស់​កម្ពុជា​ នឹង​បន្ត​ភាព​ខ្លាំង​របស់​វា ខណៈ​ដែល​ប្រជាជន​កម្ពុជា​ដែល​​ស្ថិត​នៅ​ក្នុង​វណ្ណៈ​កណ្ដាល និង អ្នក​មាន​បំផុត​ក្នុង​ចំណោម​ប្រជាជន​ដែល​បំពេញ​ការងារ ​នឹង​មាន​​ចំនួន​ស្មើ​នឹង ៣២% ​នៅ​ក្នុង​ឆ្នាំ ២០១៧ ខាងមុខ ពោល​គឺ​បាន​កើន​ឡើង​ពី ១៦% កាល​ពី​ឆ្នាំ ២០០៨ កន្លង​ទៅ​។

ប្រភពរូបភាព៖ japantimes

៥) ការ​ផ្គត់ផ្គង់​ផលិតផល​នៅ​លើ​ទីផ្សារ​​បន្ត​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​​
នៅ ​ចន្លោះ​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៣ គេ​បាន​រក​ឃើញ​ថា រាល់​ការ​ប្រើប្រាស់​​ផលិតផល​គ្រប់​ប្រភេទ​នៅ​លើ​​ទីផ្សារ​មាន​ការ​កើន​ឡើង​ គួរ​ឲ្យ​កត់សម្គាល់។ ក្នុង​ចំណោម​ផលិតផល​ទាំងនោះ អាហារ​​វេច​ខ្ចប់​​បាន​កើន​ឡើង​ខ្ពស់​ជាងគេ​​ដែល​មាន​ទំហំ​ទីផ្សារ​​គិត​ជា​ ទឹកប្រាក់​ស្មើ​នឹង ៧៧៩ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៣ បន្ទាប់​ពី​មាន​​អត្រា​កំណើន​ប្រចាំ​ឆ្នាំ ១១% កាល​ពី​ឆ្នាំ ២០០៩។

​​​នៅ​ក្នុង​ឆ្នាំ២០១៣ អាហារ​ប្រភេទ​នំ​ដុត និង​អាហារ​ផ្សំ​អំពី​ទឹក​ដោះ​គោ​ដែល​វេច​ខ្ចប់ មាន​ច្រើន​មុខ​នៅ​លើ​ទីផ្សារ ប៉ុន្តែ​ទំហំ​អាហារ​លក់​ចេញ​ក្នុង​បរិមាណ​ច្រើន​បំផុត​គឺ​អាហារ​ក្លាស់សេ (frozen food) និង​អាហារ​ក្រៀម អាហារ​ឆ្អើរ និង​អាហារ​ស្ងួតៗ ដែល​លក់​ដាច់​រហូតដល់ ២៨% ពី​ឆ្នាំ​២០០៩ – ២០១៣។ តាមពិត គេ​មិន​នឹកស្មាន​ថា​អាហារ​ប្រភេទ​នេះ​លក់​ដាច់​លើស​មុន​ដល់​ថ្នាក់​នេះ​សោះ ព្រោះ​គេ​ធ្លាប់​ព្យាករណ៍​ថា​កើន ១០% ប៉ុណ្ណោះ។

​ភេសជ្ជៈ​ប្រភេទ​គ្រឿង​ស្រវឹង (alcoholic) ​លក់​ដាច់​លើស​មុន ១៣% ពី​ឆ្នាំ២០០៩ – ២០១៣។ ក្នុង​ចំណោម​ភេសជ្ជៈ​ស្រវឹង ឬ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល គេ​ចាត់​ទុក​ថា​ស្រាបៀរ​មាន​ម៉ាក​យីហោ​ច្រើន​បំផុត​នៅ​លើ​ទីផ្សារ​ពិភពលោក ហើយ​អត្រា​កំណើន​លក់​ចេញ​ចំនួន ១៤% ពី​ឆ្នាំ ២០១៣ – ២០១៨។

ប្រភពរូបភាព៖ movetocambodia

…អង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ១ ជា​ប្រសាទ​​ពេញ​និយម​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ…

៦) ​មុខ​ទំនិញ​ដែល​ត្រូវ​ប៉ាន់​បំផុត​នៅ​លើ​ទីផ្សារ គឺ​គ្រឿង​អេឡិចត្រូនិក
​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា មុខ​ទំនិញ​អេឡិចត្រូនិក​ដែល​ត្រូវ​ប៉ាន់​បំផុត​ គឺ​ប្រភេទ​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ដូចជា​ក្នុង​ផ្នែក៖ កម្សាន្ត (ទូរទស្សន៍ វិទ្យុ) – ផ្នែក​ទំនាក់ទំនង​គ្នា (ទូរស័ព្ទ) និង​សម្ភារៈ​ការិយាល័យ។ ពី​នេះ​ទៅ​មុខ​ប្រាំ​ឆ្នាំ​ទៀត ក៏​មុខ​ទំនិញ​ទាំង​នេះ​នៅ​តែ​ត្រូវ​ប៉ាន់។ កត្តា​ដែល​ធ្វើ​ឲ្យ​ទំនិញ​ប្រភេទ​នេះ​ត្រូវ​ប៉ាន់​ខ្លាំង ​ព្រោះ​មនុស្ស​កាន់​តែ​មាន​ជីវភាព​ធូរធារ អ្នក​វណ្ណៈ​ទាប បាន​រួច​ផុត​ពី​ភាព​ក្រីក្រ​មក​ជា​អ្នក​វណ្ណៈ​កណ្ដាល (middle class) ដែល​មាន​លទ្ធភាព​ទិញ​ទំនិញ​ជាប់​ធន់​បាន​យូរ (durable goods)។ ម្យ៉ាងទៀត ទៅ​ទល់​នឹង​ឆ្នាំ២០២០ ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​ឆ្ងាយៗ​ក៏​មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់​ផង​ដែរ ដូចនេះ ទំនិញ​​ទាំង​នោះ​កាន់​តែ​វាយលុក​ទីផ្សារ​ខ្លាំង។

ប្រភពរូបភាព៖ product.code-soft

៧) ការ​ធ្វើ​មូលដ្ឋានីយកម្ម (localization) ​ផលិតផល​​ដែល​អ្នក​ជំនួញ​​ត្រូវ​ពិចារណា​
​ ពី​ឆ្នាំ២០១៣ – ២០១៨ គេ​ព្យាករណ៍​ថា​មនុស្ស​កាន់​តែ​មាន​តម្រូវ​ការ​ទំនិញ​ដែល​នាំ​ចូល​ពី​ក្រៅ​ ស្រុក​។ ពលរដ្ឋ​កម្ពុជា​ចូល​ចិត្ត​ប្រើប្រាស់​ផលិតផល​ល្អៗ និង​មាន​គុណភាព​ខ្ពស់​ពី​សហរដ្ឋ​អាមេរិក និង​ផលិតផល​មាន​ម៉ាក​ល្បីៗ​នៅ​បស្ចិមប្រទេស​។ នៅ​ក្នុង​ចំណោម​នោះ ទំនិញ​ដែល​ត្រូវ​ប៉ាន់​មាន​ដូចជា៖ អាហារ​កញ្ចប់ – ភេសជ្ជៈ​ផ្អែម – ស្រា – បារី – ស្រាបៀរ – គ្រឿង​សម្អាង និង​គ្រឿង​ថែរក្សា​សម្ផស្ស – របស់​តុបតែង​ខ្លួន។ ភាគច្រើន​ក្រុមហ៊ុន​ធំៗ​កម្រិត​អន្តរជាតិ ច្រើន​តែ​ចូល​ហ៊ុន​គ្នា​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក ដើម្បី​សហការ​គ្នា​រកស៊ី ដើម្បី​ងាយស្រួល​កសាង​បណ្ដាញ​ចែកចាយ​ផលិតផល៕

អត្តបទថ្មីៗ

អត្តបទពេញនិយម

គន្លឹះជោគជ័យលើអាជីវកម្ម

បុគ្គល​​ដែល​ខ្សត់ខ្សោយ​ខាង​លុយ​កាក់​​ លេចឡើង​​នូវ​​សញ្ញា​ចំនួន ១៥ នេះ!​

រូបតំណាងប្រភព៖​ popsugar
នៅ ​ពេល​គេ​យក​មនុស្ស​ពីរ​នាក់​មក​ប្រៀបធៀប​ ហើយ​ចាប់​ផ្ដើម​វាយតម្លៃ​ថា ​តើ​បុគ្គល​ណា​មួយ​​មាន​ជីវភាព​ធូរធារ​​ជាង?  សំនួរ​នេះ​គេ​អាច​ឆ្លើយ​បាន​តាម​រយៈ​ការ​ពិនិត្យ​មើល​ទៅ​លើ​សាច់​ឈាម (ស្រស់ថ្លា) របៀបរបប​រស់នៅ​ដូច​ជា​របៀបរបប​ហូបចុក ​មធ្យោបាយ​ធ្វើ​ដំណើរ លំនៅឋាន ការ​ប្រើប្រាស់​សម្ភារ​ ។ល។ របស់​បុគ្គល​​ទាំង​ពីរ​អ្នក​នោះ​ជា​ដើម​ថា តើ​អ្នកណា​មួយ​មាន​លទ្ធភាព​ជាង​អ្នកណា​?

ទោះបី​ជា​បែប​នេះ​ក្តី ការ​លើក​ឡើង​​ខាងលើ​នេះ​អាច​ខុស​ខ្លះ ត្រូវ​ខ្លះ ហើយ​អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ​ ​ប្រិយមិត្ត​គួរ​ស្វែង​យល់​ដោយ​ខ្លួន​​​ ពោល​គឺ​ប្រសិន​បើ​លោក​អ្នក​លេចឡើង​នូវ​សញ្ញា​ចំនួន ១៥ នេះ​ហើយ គឺ​បញ្ជាក់​ថា លោក​អ្នក​​កំពុង​​ខ្សត់ខ្សោយ​រឿង​លុយ​កាក់។

១) បើក​ប្រាក់​ខែ​ភ្លាម​ទៅ​​​​ដក​​​លុយ​ពី​​ធនាគារ​មក​ចាយ​​ភ្លែត​

២) ចូលចិត្ត​ចាយ​លុយ​ដោយ​ផ្ទាល់​ជាជាង​ប្រើ​កាត ATM សម្រាប់​ទូទាត់​​​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ​

៣) ជានិច្ចកាល​​យឺតយ៉ាវ​ ឬ មិន​សូវ​បង់​ប្រាក់​​ឲ្យ​បាន​ទាន់​ពេល​លើ​ការ​បង់​ថ្លៃ​ចំណាយ​ផ្សេងៗ

៤) ​​ត្អូញត្អែរ​ច្រើន និង សាកសួរ​​សុំ​​ដំបូន្មាន​​ពី​បញ្ហា​​លុយ​កាក់​ពី​​អ្នក​ជុំវិញ​ខ្លួន​

៥) ​មាន​​​អារម្មណ៍​​ធុញថប់​​​​ខ្លាំង​ទៅ​នឹង​​​ហិរញ្ញវត្ថុ​ដែល​​​ខ្លួន​មាន​នៅ​ពេល​បច្ចុប្បន្ន​

៦) មាន​អារម្មណ៍​​ស្តាយ​ក្រោយ​ពេល​ចំណាយ​លុយ​​ទាំង​ខ្ទាស់ៗ ​ចូល​រួម​ក្នុង​កម្ម​ពិធី​ពិសេស​ផ្សេងៗ​

៧) គ្មាន​​លទ្ធភាព​ទិញ​របស់​អ្វី​មួយ​ដែល​ខ្លួន​ចង់​បាន​​​​ក្នុង​ពេល​ភ្លាមៗ​

៨) ​គ្មាន​​លទ្ធភាព​អាច​សន្សំ​ប្រាក់​បាន ឬ ចាយ​អស់​រាល់ៗ​ខែ​

៩​) មិន​សូវ​ជា​បាន​ចូលរួម​ចែក​រំលែក ឬ ធ្វើ​វិភាគទាន​ផ្សេងៗ​ដល់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​

១០) គ្មាន​​​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​​ និង គ្មាន​គោលដៅ​ច្បាស់លាស់​នៅ​​ថ្ងៃ​អនាគត​​

១១) ប្រាក់​ចំណូល​​ខ្លួន​នៅ​ថេរ ឬ កើន​ឡើង​តិចតួច​បំផុត​ពី​​មួយ​ឆ្នាំ​ទៅ មួយ​ឆ្នាំ

១២) ជីវិត​ហាក់​រស់​នៅ​​តាមតែ​​មធ្យោបាយ​របស់​អ្នកដទៃ​​

១៣) បំណុល​នឹង​មាន​ភ្លាមៗ​ក្រោយ​ពេល​ជួប​បញ្ហា​គ្រោះ​អាសន្ន ​​ឬ នៅ​​ពេល​មាន​ការ​ចំណាយ​ដ៏​ច្រើន​មួយ​កើត​ឡើង​ដោយ​ឥត​ព្រាងទុក​

១៤) ​បញ្ជូន​កូន​ៗ​រៀន​នៅ​សាលា​អន់ៗ ហើយ​បើ​រៀន​នៅ​សាលា​ថ្លៃ​​ក៏​មិន​មាន​លទ្ធភាព​បង់​​លុយ​ឲ្យ​សាលា​គ្រប់​ចំនួន​បាន​ភ្លាមៗ​នោះ​ទេ​

១៥) ​គ្មាន​ទំនុកចិត្ត​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន និង​តែង​​សុំ​យោបល់​ពី​អ្នកដទៃ​ជា​ជំនួយ​ជានិច្ច​៕

ចុះ​ប្រិយមិត្ត​វិញ រក​ឃើញ​ចំណុច​ផ្សេង​​ក្រៅ​ពី​​នេះ​ដែរ​ឬទេ?​

…សញ្ញាណ​ចំនួន ១៥ បញ្ជាក់​ថា ​អ្នកជា​​មនុស្ស​​មាន​លុយ​ចាយ​​គ្រប់គ្រាន់​…

គន្លឹះជោគជ័យលើអាជីវកម្ម

រឿង​៣​យ៉ាង​ដែល​លោក​​អ្នក​​គួរ​ជៀសវាង​ឲ្យ​បាន​​​នៅ​ពេល​ចូល​​​ធ្វើ​ការ​​ថ្ងៃ​ដំបូង!

រឿង​៣​យ៉ាង​ដែល​អ្នក​មិន​គួរ​និយាយ​ជា​ដាច់​ខាត់ នៅ​ថ្ងៃ​ចូល​ធ្វើ​ការ​ដំបូង!​ប្រភព៖​ www.businessinsider.com.au
ថ្ងៃ ​ចូល​ធ្វើការ​ដំបូង​ គឺជា​ថ្ងៃ​ដ៏​សំខាន់​មួយ​របស់​បុគ្គលិក​ក្រុមហ៊ុន ឬ ស្ថាប័ន​ផ្សេងៗ​ ព្រោះ​ពួកគេ​ត្រូវ​តែ​ព្យាយាម​ស្វែងយល់​បរិយាកាស​ការងារ​ និង ​របៀប​ធ្វើការ​របស់​បុគ្គលិក​ផ្សេងទៀត​ដែល​កំពុង​ធ្វើការ។ ​​​បុគ្គលិក​ថ្មី​ ត្រូវតែ​ព្យាយាម​ដើម្បី​ណែនាំ​ខ្លួន​ និង បង្ហាញ​ពី​ភាព​រួសរាយ​រាក់ទាក់​ ក៏​ដូចជា​ភាព​ស្វាហាប់​ក្នុង​ការងារ​ជាដើម​។ ជាមួយ​គ្នា​នោះ ​មាន​ចំណុច​មួយ​ចំនួន​ដែល​ពួកគេ​មិនគួរ​និយាយ​៖

​​១) តើ​ពេល​ណា​ខ្ញុំ​អាច​ឡើង​ប្រាក់ខែ?
សូម​កុំ​ ខ្វល់​រឿង​ដំឡើង​ប្រាក់​ខែ​នៅ​ពេលនេះ​អី ព្រោះថា​ថ្ងៃ​ដំបូង​នៃ​ការ​ចូល​ធ្វើការ​នេះ​ គឺជា​ពេលវេលា​នៃ​ការ​សាកល្បង​ការងារ​ (Probation) ​ដើម្បី​បង្ហាញ​ទៅកាន់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ថា អ្នក​ពិត​ជា​មាន​សមត្ថភាព​ក្នុង​ការ​ កាន់​ការងារ​មែន។ ​មានន័យ​ថា បើ​អ្នក​សួរនាំ​គេ​ទាក់ទង​នឹង​រឿង​ដំឡើង​ប្រាក់​ខែ​នៅ​ពេល​នេះ វា​មិន​ត្រឹម​តែ​មិនអាច​ជួយ​អ្វី​បាន​នោះ​ទេ​ តែ​វា​កាន់​តែ​ធ្វើ​ឲ្យ​ បុគ្គលិក​ដទៃ​ទៀត​ ជាពិសេស​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​គិត​ថា អ្នក​គឺជា​មនុស្ស​ដែល​គិត​រឿង​លុយ​ជា​ធំ​។ ថ្វីត្បិត​តែ​លុយ​វា​សំខាន់​ ប៉ុន្តែ​មិន​មាន​មាន​ន័យ​ថា គ្រាន់តែ​ហាមាត់​​ចង់​បាន​គឺ​ សម​ដូច​ចិត្ត​នោះ​ទេ​​។ ដូច្នេះ​សូម​ជៀសវាង​ ដាច់​ខាត់​ចំពោះ​រឿង​ពាក់​ព័ន្ធ​នឹង​ការ​ដំឡើង​ប្រាក់ខែ​ នៅ​ថ្ងៃ​ទី​មួយ​នៃ​ការងារ​របស់​អ្នក​។

២) ប្រតិកម្ម​នឹង​ការងារ​ភ្លាមៗ
​ ​ជា​ការ​ពិត​ណាស់​ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​គំនិត​ផ្សេងៗ​គ្នា ដូច្នេះ​ហើយ​នៅ​ថ្ងៃ​ចូល​​​កន្លែង​ធ្វើការ​ដំបូង​ អ្នក​ប្រាកដ​ជា​ មាន​អារម្មណ៍​ថា ប្លែក​ ហើយ​ពេល​ខ្លះ​វា​ហាក់ អ្វីៗ​ហាក់​​ដូចជា​​ផ្ទុយ​​ពី​គំនិត​របស់​អ្នក​ផង​ដែរ​។ ប្រសិនបើ​ជួប​ប្រទះ​នៅ​បញ្ហា​នេះ សូម​កុំ​ជំទាស់​នឹង​ការងារ​របស់​គេ​អី​ ប៉ុន្តែ​អ្នក​គួរ​តែ​ព្យាយាម​ស្វែងយល់​អំពី​​​​របៀប​ធ្វើការ និង លទ្ធផល​នៃ​ការងារ​នោះ​សិន​ ​ចាំ​​វិនិច្ឆ័យ​ក៏​មិនទាន់​យឺត​ពេល​ដែរ​។ ​ប្រសិនបើ​​ មើលឃើញ​អ្វី​ដែល​ផ្ទុយ​គំនិត​របស់​ខ្លួន​ ​ហើយ​ក៏​បញ្ចេញ​ប្រតិកម្ម​ ដោយ​បង្ហាញ​ថា វា​គេ​ខុស​នោះ​ អ្នក​ប្រាកដ​ជា​ ត្រូវ​បាន​គេ​វាយតម្លៃ​ក្នុង​ផ្លូវ​អវិជ្ជមាន​មិនខាន​។ ​ដូច្នេះ ហើយ​សូម​កុំ​ប្រើ​ពាក្យ​ថា ​គំនិត​របស់​អ្នកដទៃ​មិន​ត្រូវ​​លឿន​ពេក​។

…អ្នក ​វិទ្យាសាស្ត្រ ​១១ រូប​ដែល​មាន​ភាព​ល្បីល្បាញ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​ជួយ​ឲ្យ​ពិភពលោក​ផ្លាស់ប្ដូរ​រហូត​មក​ដល់​ថ្ងៃ​នេះ…

៣) សួរនាំ​រឿង​ប្រាក់ខែ​របស់​បុគ្គលិក​ផ្សេងទៀត​
​​ ជាទូទៅ​ ក្រុមហ៊ុន​នីមួយៗ​មិនដែល​ប្រាប់​ជា​ចំហ​អំពី​ប្រាក់ខែ​របស់​បុគ្គលិក​នីមួយៗ ​ឡើយ ​ព្រោះ​វិធី​បែបនេះ​គឺ ដើម្បី​បញ្ចៀស​នូវ​ការ​ច្រណែន​គ្នា​លើ​ទំហំ​នៃ​ប្រាក់ខែ​។ ដូច្នេះ​ហើយ អ្នក​មិន​គួរ​ព្យាយាម​សួរនាំ​អ្វី​ឡើយ​ពាក់ព័ន្ធ​នឹង​ប្រាក់ខែ​របស់​ បុគ្គលិក​ផ្សេង​ទៀត​ បើ​ទោះ​បី​ជា​ពួកគេ​ស្ថិត​នៅ​តំណែង​ដូច​អ្នក​ក្តី​៕

គន្លឹះជោគជ័យលើអាជីវកម្ម

លោក Tony Robbins៖ បើ​​​ចង់​មាន​បាន​​​ ​ត្រូវ​​អនុវត្ត​គោលការណ៍​ចំណាយ​លើ​​ខ្លួន​ឯង​មុន​សិន​​ ​​មុន​​ចំណាយ​ឲ្យ​​អ្នក​ដទៃ

លោក Tony Robbins ​អ្នកនិពន្ធ និង ជា​អ្នក​ជំនាញ​ផ្នែក​លើកទឹកចិត្ត​ ​ប្រភព៖​ www.inc.com
មិន ​ថា អ្នក​ជំនួញ​ ឬ ​អ្នកបម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​​​នោះ​ទេ ​គឺ​តែង​ខិតខំ​ធ្វើការ​ គ្រប់បែប​យ៉ាង​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ ដើម្បី​ចាត់ចែង​លើ​ការ​ចំណាយ​ផ្សេងៗ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​។ ប៉ុន្តែ​ ​មាន​មនុស្ស​ជាច្រើន​នៅ​តែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​ ពិបាក​នឹង​ជៀស​ផុត​ ដោយសារតែ​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​​​​មិន​មាន​ប្រសិទ្ធិភាព​។​

ដោយសារតែ​បែបនេះ​ហើយ​ បាន​ជា​អ្នកខ្លះ​ទោះ​ខំ​ធ្វើការ និង ធ្វើជំនួញ​ប៉ុណ្ណា​ក៏​នៅ​តែ​មិនអាច​ សល់​លុយ​កាក់​ច្រើន ជាពិសេស​សម្រាប់​ការ​ចំណាយ​នៅ​ពេល​ចាំបាច់​បំផុត​ ដូចជា ត្រូវ​ព្យាបាល​ជំងឺ និង ​ដោះស្រាយ​បញ្ហា​ជាច្រើន​ទៀត​​។ វា​ប្រៀប​ដូចជា ​មនុស្ស​ដែល​ព្យាយាម​ដើរ​លើ​​កង់​មួយ​ដែល​វិល​ថយ​ក្រោយ​មិន​ឈប់​​​ ដូច្នេះ​ទោះ​ព្យាយាម​ដើរ​ទៅមុខ​​យ៉ាងណា​ ក៏​ទៅ​មិន​រួច​។

ដើម្បី​ចាក់ចេញ​ពី​ស្ថានភាព​ដ៏​អាក្រក់​នេះ ​លោក Tony Robbins ​អ្នកនិពន្ធ និង ជា​អ្នក​ជំនាញ​ផ្នែក​លើកទឹកចិត្ត​របស់​អាមេរិក​​​បាន​និយាយ​ថា ​​ត្រូវ​ប្រកាន់​យក​គំនិត​មួយ​ដែល​លើកឡើង​ថា « បើ​​​ចង់​មាន​បាន​​​ ​ត្រូវ​​អនុវត្ត​គោលការណ៍​ចំណាយ​លើ​​ខ្លួន​ឯង​មុន​សិន​​ ​​មុន​​ចំណាយ​ឲ្យ​​អ្នក​ដទៃ-Pay Yourself First»។ ​ឃ្លា​នេះ​ ​គឺជា​ក្បូន​របស់​ពួក​បស្ចិមប្រទេស​ដែល​បាន​អនុវត្ត​ជា​យូរឆ្នាំ​មក​ហើយ​ ដើម្បី​ធានា​​ពី​​សុវត្ថិភាព​ផ្នែក​​​ហិរញ្ញវត្ថុ​របស់​បុគ្គល​ម្នាក់ៗ។

​«ចំណាយ​លើ​​ខ្លួន​ឯង​ជា​មុន​សិន​-Pay Yourself First» ​មាន​ន័យ​ថា ​​មនុស្ស​ម្នាក់ៗ​ត្រូវតែ​ មាន​វិធីសាស្ត្រ​ និង គោលការណ៍​ក្នុង​ការ​សន្សំប្រាក់​​ក៏​ដូច​ជា​ការ​ចំណាយ​​សម្រាប់​ខ្លួន​ឯង​ជា ​​អាទិភាព​ជាជាង​ចំណាយ​ឲ្យ​អ្នកដទៃ ព្រោះ​ថា​បើ​អ្នក​​មិន​បាន​ចំណាយ​សម្រាប់​តែ​ខ្លួន​ឯង​ទេ​នោះ​​ ​​អ្នក​នឹង​មិន​ងាយ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​អ្នក​មាន​បាន​​យ៉ាង​ ឆាប់រហ័ស​នោះ​ឡើយ​

​…អាន​សម្រង់​សម្ដី​ទាំង​៦​ឃ្លា​នេះ ជួយ​ឲ្យ​អ្នក​យល់​ច្បាស់​អំពី​តម្លៃ​ជីវិត​ ជាជាង​រស់​នៅ​គ្រាន់​តែ​​​ដើម្បី​តែ​លុយ!…​

«អ្នកខ្លះ​មិនសូវ​ខ្វល់​អំពី​ចំណុច​នេះ​ឡើយ ព្រោះ​អាង​ថា ខ្លួន​​មាន​លុយ​ច្រើន​ក្នុង​ដៃ​ទៅ​ហើយ​ ដូច្នេះ​រាល់​ការ​ចំណាយ​ផ្សេងៗ​គឺ​មិន​ចាំបាច់​ខ្វល់​ច្រើន​​។ ប៉ុន្តែ​ ភាព​មាន​បាន​​ មិន​អាច​បន្ត​រហូត​ឡើយ ព្រោះ​ជីវិត​មនុស្ស​គឺ​តែង​ឡើង​ចុះ​មិន​ទៀង​ ដូច្នេះ​បើ​មិន​ត្រៀម​ទុក​ខ្លះ​ទេ ពួកគេ​នឹង​ស្តាយ​ក្រោយ​មិន​ខាន​»។ នេះ​ជា​ប្រសាសន៍​ចុងក្រោយ​របស់​លោក Tony Robbins។

The Verb To Be, Present and Past

The VERB

The Verb To Be, Positive and Negative



The Verb To Be in Simple Present


រឿងកំប្លែង៖​​​​​ តាឡប់


រឿងកំប្លែង​ ៖ ខ្មាស់គេជាងភ្លេចរូតខោ